|
|
កាលពីពេលថ្មីៗនេះមានព័ត៌មានបែកធ្លាយដែលថា ក្លឹបបាល់ទាត់វិសាខា បាននាំយកអតីតកីឡាករធ្លាប់លេងនៅលីគកំពូលអឺរ៉ុប ដូចជាលីគ អង់គ្លេស និងលីគ ស្កុតឡែន ជាដើម។
Marcus Haber ជាខ្សែប្រយុទ្ធជម្រើសជាតិកាណាដា ដែលធ្លាប់លេងនៅក្លឹបមួយចំនួនខាងអឺរ៉ុប គឺក្លឹប West Brom នាអំឡុងឆ្នាំ២០១០-២០១១ ហើយចន្លោះឆ្នាំ២០១៦ ដល់ ២០១៩ បានលេងនៅក្លឹប Dundee នៃប្រទេសស្កុតឡែន។ យ៉ាងណាមានប្រភពច្បាស់ការមួយបានប្រាប់ឲ្យដឹងថា ដំណឹងនេះគឺជាការពិត ប៉ុន្តែក្លឹបក៏មិនទាន់បានប្រកាសជាផ្លូវការដែរ។
ក្នុងការបង្ហាញខ្លួនជាមួយ Dundee កីឡាករសញ្ជាតិកាណាដា បានចូលលេងចំនួន ៣៨ ប្រកួត និងរកបាន ១១ គ្រាប់ ៕
PREMIER LEAGUE MANCHESTER UNITED VS MANCHESTER CITY ...
PREMIER LEAGUE FULHAM VS LIVERPOOL ...
Gavi បានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យ ដើម្បីធ្វើអោយ Barcelona នាំមុខក្នុងការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Real Betis ។...
Jose Mourinho ត្រូវបានគេរាយការណ៍ថាកំពុងស្ថិតក្រោមការពិចារណាដើម្បីក្លាយជាគ្រូបង្វឹកបន្ទាប់របស់ Brazil national team។...